Terms & Conditions

លក្ខខណ្ឌ

 

សូមស្វាគមន៍ការមកកាន់វេបសាយ Khmereasyshop.com !

Khmereasyshop.com គឺជាគេហទំព័រផ្សាយពាណិជ្ជកម្ម និងផ្តល់ជូនដល់អ្នកនូវទីផ្សារសម្រាប់ទិញនិងលក់ទំនិញ ដោយសេរី និងទូលំទូលាយ។ ផ្នែកនេះនឹងពិពណ៌នាអំពី Terms & Conditions ដែលត្រូវអនុវត្តចំពោះអ្នកប្រើប្រាស់សេវាកម្មរបស់យើង។ លក្ខខណ្ឌនេះគឺជាកិច្ចព្រមព្រៀងរវាងអ្នកជាមួយនឹង Khmereasyshop.com ។

Khmereasyshop.com សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរគោលនយោបាយនេះនៅពេលណាមួយ។ សូមឧស្សាហ៍ពិនិត្យមើលទំព័រ​នេះ​ដើម្បីទទួលព័ត៌មានរាល់ការផ្លាស់ប្តូរ។ សូមអានលក្ខខណ្ឌនេះដោយយកចិត្តទុកដាក់។

 

១. ការចុះឈ្មោះគណនី

          មុននឹងចាប់ផ្តើមចុះឈ្មោះនៅក្នុងប្រព័ន្ធរបស់យើង អ្នកត្រូវប្រាកដថា​ ទិន្នន័យផ្ទាល់ខ្លួនដែលអ្នកផ្ដល់ឱ្យពួកយើង គឺត្រឹម​ត្រូវនិងពេញលេញ។ ឯកសារដែលមានសុពលភាពក្នុងការចុះឈ្មោះបានមានដូចជា អត្តសញ្ញាណបណ្ណ ឬបណ្ណមន្ត្រីរាជការ ឬលិខិតឆ្លងដែន ឬបណ្ណបើកបរ។ អ្នកត្រូវមានគណនីធនាគារ ដើម្បីងាយស្រួលក្នុងការទូទាត់ប្រាក់ (បំពេញតាមក្រោយក៏បាន)។

អ្នកត្រូវតែធ្វើបច្ចុប្បន្នភាពទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រសិនបើមានការផ្លាស់ប្តូរណាមួយ។ អ្នក​ត្រូវមានការ​ទទួលខុសត្រូវចំពោះ​ការ​រក្សាភាពសម្ងាត់នៃគណនីនិងពាក្យសម្ងាត់របស់អ្នក ជាពិសេសនៅរាល់ពេលប្រតិបត្តិការ​នៅលើកុំព្យូទ័រ ដើម្បីការពារ​ការ​លួច​ចូលក្នុងគណនីរបស់អ្នកពីសំណាក់ជនទី៣។ អ្នកត្រូវទទួលខុសត្រូវ​រាល់​គ្រប់​ប្រតិបត្តិការ​ដែលកើត​ឡើង​នៅក្នុងគណនី​របស់​អ្នក។  Khmereasyshop.com សូមរក្សាសិទ្ធិក្នុងការបដិសេធដំណើរការចូលទៅ​កាន់​វេបសាយ, បញ្ចប់​គណនី, លុបចោល ឬកែ​សម្រួលមាតិកា ដែលជាសេចក្តីសម្រេចរបស់យើង។

 

២. អំពីឋានៈរបស់គណនី

          Khmereasyshop.com បែងចែកឋានៈគណនីជាបីផ្សេងគ្នា គឺ៖

          ២.១. user (អ្នកប្រើប្រាស់)​ ៖ សំដៅដល់អ្នកចុះឈ្មោះ ដោយមិនគិតថ្លៃ តាមរយៈប៊ូតុង «Register»​ នៅផ្នែកខាងស្តាំដៃនៃទំព័រមុខ។ គណនី user នេះមានសិទ្ធិដាក់​លក់ផលិតផល​បានធម្មតា។

             ២.២. member (សមាជិក) ៖ សំដៅដល់គណនីដែលចុះបន្តពីសមាជិកមុន(upline) ជាលក្ខណៈ affiliate ដោយបង់ថ្លៃ​សមាជិកភាពតែម្តងគត់។​ មុខងារទី២នេះ ពេលចុះឈ្មោះរួច ទទួលបានពីរគណនីផ្សេងៗគ្នា គឺគណនីទី១ មានមុខងារដូច user (អ្នកប្រើប្រាស់) ដែរ និងមានគណនីមួយទៀត សម្រាប់រកចំណូលពីការបញ្ចូលកាតទូរស័ព្ទ ការទិញទំនិញ និងការណែនាំដៃគូ។

          ២.៣. merchant (អ្នកជំនួញ) ៖ សំដៅអ្នកដែលមានគណនីប្រភេទទី២រួចហើយ ហើយមានបំណងចង់បង្កើតហាងលក់ ផលិតផលរបស់ខ្លួនដាច់ដោយឡែកនៅក្នុងវេបសាយ Khmereasyshop.com។ ម្ចាស់គណនីអាចចូលទៅបង្កើតហាងផ្ទាល់ ខ្លួនបាន តាមរយៈប៊ូតុង «បង្កើតហាង» ហើយហាក់ដូចជាមានវេបសាយផ្ទាល់ខ្លួនអ៊ីចឹងដែរ។ គណនីប្រភេទទី៣នេះ ត្រូវបង់ថ្លៃ សេវាប្រចាំឆ្នាំ។

 

៣. អំពីទំនិញឬផលិតផល

          Khmereasyshop.com គឺជាគេហទំព័រផ្សាយពាណិជ្ជកម្ម និងផ្តល់ជូនដល់អ្នកនូវទីផ្សារសម្រាប់ទិញនិងលក់ទំនិញ ដោយ​សេរីនិងទូលំទូលាយ។ ដូចនេះរាល់ទំនិញឬផលិតផលដែលដាក់លក់នៅលើ  Khmereasyshop.com មិនមែនជាកម្មសិទ្ធិ​របស់​ Khmereasyshop.com ទេ។ Khmereasyshop.com មិនមែនជាអ្នក ទទួលខុសត្រូវចំពោះ​សិទ្ធិសម្រេចណាមួយឬគុណភាពនៃទំនិញទាំងនោះឡើយ។ ហើយតំណភ្ជាប់វេបសាយដែលនៅលើទំនិញ នីមួយៗក៏ពុំមែនជា​ទំនួលខុសត្រូវរបស់ Khmereasyshop.com ដែរ។ អ្នកលក់គឺជាអ្នកទទួលខុសត្រូវចំពោះផលិតផលនោះ​ និង ទទួលខុសត្រូវចំពោះអ្នកទិញដោយផ្ទាល់ ទាំងគុណភាព ទាំងផលប៉ះពាល់ណាមួយចំពោះអ្នកទិញក៏ដូចជាចំពោះមុខច្បាប់។

          ដូច្នេះ ដើម្បីរក្សាគុណតម្លៃរបស់ខ្លួន Khmereasyshop.com សូមដាក់ជូននូវលក្ខខណ្ឌមួយចំនួនសម្រាប់អ្នកដាក់លក់​ទំនិញនៅក្នុង​ Khmereasyshop.com ៖

  • - ជាទំនិញស្របច្បាប់មិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់
  • - ត្រូវបរិយាយពីប្រភេទទំនិញឲ្យក្បោះក្បាយ
  • - ផលិតផលនៅទីនេះគឺជាបន្ទុកនិងទំនួលខុសត្រូវរបស់ម្ចាស់ផលិតចំពោះអតិថិជន។
  • - តម្លៃរបស់ផលិតផលត្រូវសមរម្យទៅតាមទីផ្សារ។
  • - ត្រូវធានាថា ផលិតផលដែលដាក់លក់ត្រូវតែមាននៅក្នុងស្តុកសម្រាប់ការបញ្ជាទិញរបស់អតិថិជន
  • - រូបភាពទំនិញត្រូវឲ្យច្បាស់ ជាប្រភេទ(jpeg,​ jpg, png) អាចអាប់ឡូតបានចំនួន០៥សន្លឹក។ រូបភាពមានទំហំ 620 ភិចស៊ែល(ទទឹង) x 500 ភិចស៊ែល (កម្ពស់) ។

          Khmereasyshop.com សូមរក្សាសិទ្ធិក្នុងលុបចោលនូវផលិតផលណាមួយ ឬគណនីរបស់អ្នក ក្នុងករណីដែលយើងរក​ឃើញថា​ ខុសទៅ​នឹង​លក្ខខណ្ឌដែលបានកំណត់។

៤. បម្រាម

          Khmereasyshop.com មិនអនុញ្ញាតឲ្យអ្នកយកគោលការណ៍ផ្ទៃក្នុង(Policy) ស្លាកសញ្ញា(Logo) និងឈ្មោះរបស់ Khmereasyshop.com (ខ្មែរអ៊ីហ្ស៊ី) ទៅ​ផ្សព្វ​ផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក ដោយគ្មានការអនុញ្ញាត់ជាលាយលក្ខណ៍អក្សរពី
Khmereasyshop.com ឡើយ។

          Khmereasyshop.com សូមរក្សាសិទ្ធិក្នុងការបដិសេធដំណើរការចូលទៅ​កាន់​វេបសាយ, បញ្ចប់​គណនី, លុបចោល ឬកែ​សម្រួល​មាតិកាណាមួយ ដែលជាសេចក្តីសម្រេចរបស់យើង។

 

(កំណែប្រែចុងក្រោយ ០២ កក្កដា ២០១៦)